វៀតណាម និង Turkmenistan បង្កើនកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ

(VOVWORLD) -នាថ្ងៃទី ២ ខែមេសា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និង អនុរដ្ឋមន្រ្តី ក្រសួងការបរទេសតួកម៉េនីស្ថាន (Turkmenistan)  លោក Vepa Hajiev បានអញ្ជើញធ្វើសហអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយរវាង ក្រសួងការបរទេសទាំងពីរ។
វៀតណាម និង Turkmenistan  បង្កើនកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ - ảnh 1វៀតណាម និង Turkmenistan  បង្កើនកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ 

 ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ និង រៀបចំដំណើរទស្សនកិច្ច ជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជា បង្កើនជំនួបសំណេះសំណាលរវាងក្រសួង ស្ថាប័ន និង អង្គភាពអាជីវកម្មនានា  ព្រមទាំង បន្តចុះហត្ថលេខាលើលិខិតបទដ្ឋាននៃកិច្ចព្រមព្រៀង ដើម្បីសុក្រិត្យនូវមូលដ្ឋានគតិយុត្តសម្រាប់ កិច្ចសហប្រតិបត្តិការផងដែរ។

ស្តីអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរនឹងបន្តរួមសហការយ៉ាង ជិតស្និទ្ធនិងគាំទ្រគ្នា ទៅវិញទៅមកនៅ ក្នុងវេទិកាអន្ដរជាតិ ជាពិសេសក្នុងអង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏ឯកភាពថាក្រសួងការបរទេស នៃប្រទេស ទាំងពីរ នឹងបន្តលើកកម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួននិងរក្សាឲ្យបាននូវយន្តការនៃការពិគ្រោះយោបល់ ជាទៀងទាត់ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែ រីកចម្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ