វៀតណាម និង UAE កំណត់គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងជំនួប ជាមួយលោក Thani bin Ahmed Al Zeyoudi  រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម បរទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម (UAE) និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗ របស់ UAE នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា វៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពហុវិស័យជាមួយ UAE។

វៀតណាម និង UAE កំណត់គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបជាមួយលោក Thani bin Ahmed Al Zeyoudi  រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម បរទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម (UAE)។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបញ្ចប់ការចរចា ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) ប្រកបដោយតុល្យភាព និងផលប្រយោជន៍ទៅវិញទៅមកក្នុង ពេលឆាប់ៗនេះ; បង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តសហគ្រាសនៃ ប្រទេសទាំងពីរសហប្រតិបត្តិការ និងវិនិយោគ; ស្រាវជ្រាវ និងពិចារណាកាត់បន្ថយពន្ធ លើផលិតផលមួយចំនួនដើម្បីលើកកម្ពស់ប្រៀបខ្លាំងនៃសេដ្ឋកិច្ចទាំងពីរដែលអាច បំពេញបន្ថែមគ្នាទៅវិញទៅមក; ឆាប់សម្រេចគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិ ការលើវិស័យថាមពលប្រេងឧស្ម័ន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សា ហកម្មម្ហូបអាហារហាឡាល់ ជំរុញការនាំចេញផលិតផលហាឡាល់ កសិផល ជលផល បន្លែនិងផ្លែឈើស្រស់ អាហារកែច្នៃ... ពីវៀតណាមទៅកាន់ UAE និងតំបន់មជ្ឈិមបូព៌ា; ស្នើឲ្យ UAE គាំទ្រការសាងសង់ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង ហូជីមិញ; លើកទឹកចិត្តការវិនិយោគរបស់ UAE ចូលមកវិស័យផ្សេងទៀត។
រីឯខ្លួនវិញ លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានយល់ព្រម ជាមួយនឹងគំនិតដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលបានលើកឡើងដោយ លោកនាយករដ្ឋមន្ត្រីវៀតណាម ហើយអះអាងថា អេមីរ៉ាតអារ៉ាប់រួមមានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសហគ្រាសដើម្បីផលិតនិងកែច្នៃអាហារហាឡាល់នៅវៀតណាម។ UAE ក៏នឹងបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការធុរកិច្ចជាមួយ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ