វៀតណាម និង បាហាម៉ាស បង្កើតទំនាក់ទំនងការទូត
(VOVWORLD) - បាហាម៉ាស គឺជាប្រទេសសមាជិកមួយនៃប្លុក Commonwealth ដែលមានសេដ្ឋ កិច្ចរីកចម្រើននៅក្នុងតំបន់ ការាបៀន ជាពិសេសផ្នែកទេសចរណ៍ និងសេវាកម្មហិរញ្ញ វត្ថុ។
ប្រធានស្ថានបេសកកម្មវៀតណាម និង បាហាម៉ាស តាងនាមរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបាហាម៉ាស"។ (រូបថត៖ VOV)
|
កាលពីថ្ងៃទី ៦ មករា នៅទីស្នាក់ការស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមនិងលោកឯកអគ្គរដ្ឋទូត Stan Oduma Smith ប្រធានស្ថានបេសកកម្មបាហាម៉ាសប្រចាំអង្គការសហប្រជាជាតិ បាន ចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និង បាហាម៉ាស"។ តាមនោះ វៀតណាម និង បាហាម៉ាស បានឯកភាព ផ្លាស់ប្តូរតំណាងការទូតនៅថ្នាក់ឯកអគ្គរដ្ឋទូត។ នៅក្នុងជំនួប បន្ទាប់ពីពិធីចុះ ហត្ថលេខា ភាគីទាំងពីរបានឯកភាពលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងចែក រំលែកព័ត៌មាន ដើម្បីស្វែងយល់ពីប្រៀបខ្លាំងនៃប្រទេសទាំងពីរ និងសក្តានុពលសហ ប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សេវាកម្មទេសចរណ៍ ធនាគារ បច្ចេកវិទ្យាព័ត៌មាន និងកសិកម្ម។ ប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត។
បាហាម៉ាស គឺជាប្រទេសសមាជិកមួយនៃប្លុក Commonwealth ដែលមានសេដ្ឋ កិច្ចរីកចម្រើននៅក្នុងតំបន់ ការាបៀន ជាពិសេសផ្នែកទេសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ។ ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយ បាហាម៉ាស គិតត្រឹមពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩១ ជុំវិញពិភពលោក តាមនោះ ទីក្រុងហាណូយបានបង្ហាញពីគោលនយោបាយកិច្ចការបរទេសនៃការធ្វើពិពិ ធកម្ម និងពហុភាគីភាវនូបនីយកម្មទំនាក់ទំនងអន្តរជាតិ ហើយយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសអាមេរិកឡាទីន និងការាបៀន៕