វៀតណាម និងកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា ពង្រីកចំណងសាមគ្គីភាព មិត្តភាព
(VOVWORLD) -លោក Nguyen Phu Trong បានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។
វៀតណាម និងកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា
ពង្រីកចំណងសាមគ្គីភាព មិត្តភាព |
នាថ្ងៃទី ២០ កក្ដដា នៅរដ្ឋធានីភ្នំពេញ កម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ក្រឡែកមើលឡើងវិញនូវដំណាក់កាលអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ ហើយបានឯកភាពថា ទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព សាមគ្គីភាពពិសេស ដែលត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹកនាំពូនជ្រំ។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថាមុខក៏ដូចជាក្រោយ នឹងរួមគ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សា ពង្រីក និងអប់រំជំនាន់ក្រោយៗនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា។លោក Nguyen Phu Trong បានប្រសិទ្ធិពរជូនចំពោះប្រជាជនកម្ពុជាបន្តទទួលបានសមិទ្ធិផលថ្មី ក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។ រីឯខ្លួនវិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ លោក Nguyen Phu Trong ជាព្រឹត្តិការប្រវត្តិសាស្ត្រពិសេសក្នុងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា - វៀតណាម ហើយបានប្រព្រឹត្តិទៅចំទៅនឹងឱកាសដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពដ៏មហោឡារិកជាច្រើន រំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ព្រះមហាក្សត្របានអះអាងថា នឹងបន្តពូនជ្រំទំនាក់ទំនងសាមគ្គីភាពដ៏មហិមា ទំនាក់ទំនងមិត្តភាពដ៏ស្មោះសរ និងកិច្ចសហប្រតិបត្តិការ ជាអ្នកជិតខាងដ៏ល្អប្រសើរកម្ពុជា - វៀតណាម។
បន្ទាប់ពីការចរចារ អគ្គលេខាបក្ស លោក Nguyen Phu Trong បានទៅគោរពវិញ្ញាណក្ខ័ន្ឌអតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជួបសម្តែងការគួរសម ព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ និងដាក់កម្រផ្កានៅស្តូបរំលឹកវិញ្ញាណខ័ណ្ឌយុទ្ធជនស្ម័គ្រចិត្ដវៀតណាម នៅកម្ពុជា។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី ២០ កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្នុងជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សានិងឯកភាពអំពីខ្លឹមសារសំខាន់ៗ សំដៅតម្រង់ទិសសំរាប់ទំនាក់ទំនងរវងប្រទេសទាំងពីរអោយអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ស្ថិរភាពនិងចីរភាពថែមទៀត។ នាថ្ងៃដដែល អគ្គលេខាបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ក៏បានជួបសន្ទនា ប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា កម្ពុជា លោក សាយ ឈុំ ផងដែរ៕
៕