វៀតណាម និងកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍

(VOVWORLD) - រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
វៀតណាម និងកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ - ảnh 1វៀតណាម និងកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍

នាថ្ងៃទី៦ ឧសភា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងទេសចរណ៍-ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា លោក ថោង ខុន បានរំលឹកឡើងវិញនូវពលីកម្ម និងការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាមចំពោះ

កម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងស្ថាបនាសន្តិភាព សុខដុមរមនាជាតិ និងការអភិវឌ្ឍន៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយតែងតែចាត់ទុកវៀតណាមជាមិត្ត និងបងប្អូនប្រកបដោយមនោសញ្ចេនា និងជឿទុកចិត្ត។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាពិសេសការជំនះការលំបាកនៃផ្នែកទេសចរណ៍របស់ប្រទេសទាំងពីរក្នុងអំឡុងពេលជំងឺរាតត្បាត។ លោករដ្ឋមន្ត្រីបានវាយតម្លៃថា ការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានអនុវត្តន៍តាមខ្លឹមសារដែលបានចុះហត្ថលេខា ហើយភាគីទាំងពីរក៏បានផ្លាស់ប្តូរថ្មីផលិតផលទេសចរណ៍ជាច្រើន ហើយ បានអនុវត្តន៍សកម្មភាព ផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការជាច្រើន។

បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ តាមនោះ ភាគីទាំងពីរនឹងពង្រឹង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ជំរុញលំហូរ ភ្ញៀវទេសចររវាងប្រទេសទាំងពីរតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងសម្រួលការធ្វើដំណើរឆ្លងព្រំដែន និងការបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ ឈរលើមូលដ្ឋានក្របខ័ណ្ឌច្បាប់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ