វៀតណាម និងកម្ពុជាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) -នាថ្ងៃទី ១០ ឧសភា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណប្រតិភូក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានមានជំនួបប្រជុំជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សាអំពិវិធានការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
វៀតណាម និងកម្ពុជាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី |
នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណប្រតិភូវៀតណាម ដឹកនាំដោយអនុវរដ្ឋមន្ត្រីក្រសួងឧស្សាហភាណិជ្ជកម្ម លោក Do Thang Hai បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម។ ដើម្បីពង្រីកថែមទៀតសក្ដានុភាពផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ លោក Do Thang Hai បានឲ្យដឹងថា៖
“រាល់គម្រោងការណ៍ ដូចជាគម្រោងការផ្សារព្រំដែនគំរូ Da នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ជូនប្រជាជននៅតំបន់ជាប់ព្រំដែន និង សហគ្រាសនៃប្រទេសទាំងពីរ ។ លើសពីនេះទៅទៀតគឺជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា”។
ភាគីទាំងពីរបានឯកភាពចាត់ទុកថា៖ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជានៅមានសក្កានុភាពអភិវឌ្ឍន៍ជាច្រើន។ ដូច្នេះ ការពង្រីក លក្ខខ័ណ្ឌដែលមានស្រាប់អំពីភូមិសាស្ត្រ ធម្មជាតិ និងឧត្តមភាពរបស់ភាគីនីមួយៗនឹងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីផងដែរ៕