វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
(VOVWORLD) - លោកនាយឧត្តមសេនីយ៍ វង្ស ពិសេនមានគោលបំណងថា វៀតណាមបន្តជួយឧបត្ថម្ភដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺជួយបណ្តុះបណ្តាលធនធានមនុស្ស។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាថ្ងៃទី ១៨ ខែមីនា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេនមានគោលបំណងថា វៀតណាមបន្តជួយឧបត្ថម្ភដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺជួយបណ្តុះបណ្តាលធនធានមនុស្ស; ទន្ទឹមនឹងនោះ បង្កើនថែមទៀត សកម្មភាពសម្របសម្រួលរវាងភាគីទាំងពីរ ដូចជាការយាមល្បាតរួមនៅតាមព្រំដែន សមយុទ្ធជួយសង្គ្រោះ សំដៅធានាសន្តិសុខ សន្តិភាព និងវិបុលភាព។
ជាការឆ្លើយតប លោកឧត្តមសេនីយឯក Nguyen Tan Cuong បានអបអរសាទរចំពោះលោកនាយឧត្តមសេនីយ៍វង្ស ពិសេនដែលបានទទួលរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២ (ACDFM-19); ព្រមទាំងអះអាងថា វៀតណាមតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធិ និងគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ២០២២។
មុននោះ នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានចូលជួបសម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ នាថ្ងៃទី ១៨ មិនា ដដែល លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuongបានអញ្ជើញដាក់កម្រងផ្កានៅស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងភ្នំពេញផងដែរ៕