វៀតណាម និងកម្ពុជារួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព
(VOVWORLD) -នាថ្ងៃទី១ កុម្ភៈ គណប្រតិភូយោធភូមិភាគ ៣ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគ ៣ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ២០១៨ នៅខេត្ត Bac Lieu។
វៀតណាម និងកម្ពុជារួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព |
តាងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក យឿង សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនប្រទេសវៀតណាម ដែលបានជួយឧបត្តម្ភកម្ពុជាក្នុងដំណាក់កាលលំបាកលំបិនបំផុត ព្រមទាំងជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាទិសដៅអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៨ របស់កម្ពុជាជូនថ្នាក់ដឹកនាំខេត្ត Bac Lieu។ លោក យឿង សុខុនមានបំណងថា នាពេលខាងមុខ ខេត្ត ព្រះសីហនុរបស់កម្ពុជា និងខេត្ត Bac Lieu នឹងកាន់តែរឹតបន្តឹងទំនាក់ទំនង រួមគ្នាអភិវឌ្ឍន៍ថែមទៀត៕