វៀតណាម និងកូរ៉េខាងត្បូងដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៣
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យរដ្ឋសភាកូរ៉េខាងត្បូង គាំទ្រ និងជំរុញភាគីទាំងពីរអនុវត្តន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យឧស្សាហកម្មការពារជាតិ ផ្ទេរប្រគល់បច្ចេកវិទ្យា បណ្តុះបណ្តាលប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរ។លោកបានស្នើឲ្យភាគីកូរ៉េខាងត្បូងបន្តជួយឧបត្ថម្ភនាវាកងទ័ពជើងទឹកជួយវៀតណាមលើកកម្ពស់សមត្ថកភាពអនុវត្តន៍ច្បាប់នៅលើសមុទ្រ និងជួយជំនះពុះពារលើការផលវិបាកដោយសារសង្គ្រាម។
ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកជូនប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo |
តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា។ ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ក្រោយមក ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញពិភាក្សាការងារ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យរដ្ឋសភាកូរ៉េខាងត្បូង គាំទ្រ និងជំរុញភាគីទាំងពីរអនុវត្តន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យឧស្សាហកម្មការពារជាតិ ផ្ទេរប្រគល់បច្ចេកវិទ្យា បណ្តុះបណ្តាលប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរ។លោកបានស្នើឲ្យភាគីកូរ៉េខាងត្បូងបន្តជួយឧបត្ថម្ភនាវាកងទ័ពជើងទឹកជួយវៀតណាមលើកកម្ពស់សមត្ថកភាពអនុវត្តន៍ច្បាប់នៅលើសមុទ្រ និងជួយជំនះពុះពារលើការផលវិបាកដោយសារសង្គ្រាម។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលរួមជាមួយកូរ៉េខាងត្បូងបង្កើនការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការលើគ្រប់បញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកបានស្នើឲ្យកូរ៉េខាងត្បូងបន្តបង្កើនកិច្ចសហប្រតិបត្តិកាសន្តិសុខនាវាចរណ៍ ជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមផង សំដៅធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយផ្អែកលើបទប្បញ្ញត្តិ និងច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឆ្នាំដើមដំបូង ក្នុងដំណាក់កាល ៣០ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការបន្តរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានឲ្យដឹងថា នាបច្ចុប្បន្ន មាននិស្សិតវៀតណាមជាង ៦ ម៉ឺននាក់ ដែលកំពុងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូង រួមជាមួយក្រុមគ្រួសារពហុវប្បធម៌វៀតណាម - កូរ៉េខាងត្បូងជាង ៨ ម៉ឺគ្រួរ ដែលរស់នៅកូរ៉េខាងត្បូង។
ប្រធានរដ្ឋសភាទាំងពីររូបបានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវសម្រេចឲ្យបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០៣០ ផងដែរ៕