វៀតណាម និងទីម័រខាងកើតជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្លាយទៅជាសមាជិកទី ១១ នៃគ្រួសារអាស៊ាននាពេលឆាប់ៗនេះ។
វៀតណាម និងទីម័រខាងកើតជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសមភាគីទីម័រខាងកើត លោក Taur Matan (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសមភាគីទីម័រខាងកើត លោក Taur Matan ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤២ (អាស៊ាន ៤២) នៅទីរួមស្រុក Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្លាយទៅជាសមាជិកទី ១១ នៃគ្រួសារអាស៊ាននាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន សំដៅបង្កើនភាពស្អិតរមួត ព្រមទាំងពង្រីកលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង សេដ្ឋកិច្ចវិលជុំ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Taur Matan បានអះអាងអំពីការគោរព ហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងជូនដំណឹងថា ប្រធានាធិបតីលោក Jose Ramos-Horta មានបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ