វៀតណាម និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

(VOVWORLD) - លោកប្រធានរដ្ឋសភាបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៅតែមានសក្កានុពលជាច្រើន។
វៀតណាម និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារ ជាមួយប្រធានសភាជាន់ទៀបម៉ារ៉ុក លោក Rachid Talbi El Alami

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារ ជាមួយប្រធានសភាជាន់ទៀបម៉ារ៉ុក លោក Rachid Talbi El Alami ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (AIPA) លើកទី ៤៣។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ារ៉ុក ដែលជាប្រទេសតែមួយគត់នៅអាហ្វ្រិក ដែលមានយន្តការសហប្រតិបត្តិការសភាជាមួយវៀតណាម។ លោកប្រធានរដ្ឋសភាបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៅតែមានសក្កានុពលជាច្រើន។

រីឯខ្លួនវិញ ប្រធានសភាជាន់ទៀបលោក Rachid Talbi El Alami បានអះអាងថា ម៉ារ៉ុកជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណងថា ដោយមានទីតាំងយុទ្ធសាស្ត្រ ជាច្រកទ្វារទៅកាន់ទ្វីបអាហ្រ្វិក និងអឺរ៉ុប ហើយជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ជាមួយដៃគូនានានៅលើពិភពលោកនោះ ម៉ារ៉ុកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងវៀតណាម និងអាហ្វ្រិក នាំទំនិញវៀតណាមទៅកាន់ទីផ្សារសក្តានុពលទាំងនេះ។ ទន្ទឹមនឹងនោះ ក្នុងនាមជាប្រទេសដែលមានឋានៈដ៏សំខាន់ក្នុងសហភាពអាហ្វ្រិក (AU) ម៉ារ៉ុកគាំទ្រវៀតណាមឱ្យក្លាយជាប្រទេសសង្កេតការណ៍របស់ AU ក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ