វៀតណាម និងម៉ាឡេស៊ីបន្តបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -ដំណើរទស្សកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Mahathir Mohamad ចាប់តាំងពីពេលលោកបានឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីសារជាថ្មី។
វៀតណាម និងម៉ាឡេស៊ីបន្តបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Le Quy Quynh (រូបថត៖ vnanet.vn)

វៀតណាមនិងម៉ាឡេស៊ីនៅតែមានសក្ដានុពល ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Le Quy Quynh បានអះអាងដូច្នេះ នៅពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែសីហា តាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។

ស្ដីពីអត្ថន័យ និងគោលដៅនៃដំណើរទស្សនកិច្ចនេះ លោក Le Quy Quynh បានឲ្យដឹងថា ក្នុងអាណត្តិមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ៤ ដងហើយ ហើយដំណើរទស្សកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Mahathir Mohamad ចាប់តាំងពីពេលលោកបានឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីសារជាថ្មី។ លោក ឯកអគ្គរដ្ឋទូត Le Quy Quynh សង្ឃឹមថាលទ្ធផលជាវិជ្ជមាននៃដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី ឲ្យ បន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដែលក្នុងនោះ បណ្ដាសកម្មភាពជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគបន្តបានបើកទូលាយប្រកបដោយចីរភាព ហើយវិស័យសហប្រតិបត្តិការផ្សេងៗទៀត ដូចជា សកម្មភាពផ្លាស់ប្តូរនិងទំនាក់ទំនង វប្បធម៌ អប់រំ ទេសចរណ៍ ពលកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏នឹងត្រូវបានពង្រឹងដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ