វៀតណាម និងរុស្ស៊ីបង្កើនទំនាក់ទំនងលើវិស័យផ្សព្វផ្សាយ

(VOVWORLD) - ចូលរួមក្នុងកិច្ចប្រជុំខាងភាគី TASS មានអគ្គនាយក Sergei Mikhailov អគ្គនាយករងទីមួយ Mikhail Gusman និពន្ធនាយករងទី១ Marat Abulkhatin និងមន្ត្រីពាក់ព័ន្ធ។

វៀតណាម និងរុស្ស៊ីបង្កើនទំនាក់ទំនងលើវិស័យផ្សព្វផ្សាយ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ថតរូបជាមួយក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសារព័ត៌មាន TASS (រូបថត៖ Quang Vinh/TTXVN)

នាថ្ងៃទី ១ មិថុនា នៅទីស្នាក់ការរបស់ទីភ្នាក់ងារសារព័ត៌មាន TASS ប្រចាំទីក្រុងមូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Dang Minh Khoi បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ ចូលរួមក្នុងកិច្ចប្រជុំខាងភាគី TASS មានអគ្គនាយក Sergei Mikhailov អគ្គនាយករងទីមួយ Mikhail Gusman និពន្ធនាយករងទី១ Marat Abulkhatin និងមន្ត្រីពាក់ព័ន្ធ។

អគ្គនាយក Sergei Mikhailov បានអះអាងថា TASS មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម TASS មានវត្តមាននៅវៀតណាមតាំងពីឆ្នាំ ១៩៦៤ ហើយមានវត្តមានជាបន្តបន្ទាប់នៅវៀតណាមតាំងពីពេលនោះមក។ TASS មានទំនាក់ទំនងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ភាគីទាំងពីរបានបង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការដ៏ធំមួយមុនពេលជំងឺរាត ត្បាតនៃជំងឺកូវីដ-១៩ ហើយកំពុងស្វែងរកមធ្យោបាយដើម្បីស្ដារកម្មវិធីនេះឡើងវិញ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតលោក Dang Minh Khoi បានឲ្យដឹងថា លោកមានបំណងចង់ឲ្យ TASS និងទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ; ទន្ទឹមនឹងនោះ TASS អាចជួយបណ្តុះបណ្តាលអ្នកសារព័ត៌មាន។ លោកឯកអគ្គរដ្ឋទូតមានបំណងថា TASS នឹងបន្តផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតអំពីវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ