វៀតណាម និងសហព័ន្ធរុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ
(VOVWORLD) - នារសៀលថ្ងៃនេះ (១៩ មិថុនា) នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបលោក Lebedev Vyacheslav Mikhailovich ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបលោក Lebedev Vyacheslav Mikhailovich ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី (រូបថត៖ vna) |
លោកប្រធានរដ្ឋ Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះតុលាការកំពូលនៃប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយមានប្រសិទ្ធភាពលើវិស័យជាច្រើនដូចជា៖ ការចែករំលែកបទពិសោធន៍ក្នុងដំណើរការកាត់ក្តី សហការ និងចែករំលែកគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិក្នុងសិក្ខាសាលា និងសន្និសីទនានា។ លោកប្រធានរដ្ឋបានស្នើឲ្យតុលាការនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជួយអនុវត្តភារកិច្ចឱ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។
រីឯខ្លួនវិញ ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich បានផ្ញើលិខិតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជូនលោកប្រធានរដ្ឋ Vo Van Thuong ដែលបញ្ជាក់ថា រុស្ស៊ីយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ពង្រីកទំនាក់ទំនងរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ។ តុលាការកំពូលនៃសហព័ន្ធរុស្ស៊ី និងតុលាការប្រជាជនកំពូលវៀតណាមបានសហការយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកាត់ក្ដី ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាឌីជីថលផងដែរ៕