វៀតណាម និងសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវអាកាស

(VOVWORLD) - ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី លោក Luong Tam Quang បានស្នើឱ្យស្ថាប័នសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាប្រចាំជាមួយអង្គភាពនៃក្រសួងនគរបាលវៀតណាម អំពីដំណើរការត្រួតពិនិត្យលើមនុស្ស យានជំនិះ អ្នកដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស។
វៀតណាម និងសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវអាកាស - ảnh 1ឧត្តមសេនីយ៍ឯក លោក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អញ្ជើញជួបជាមួយលោក David Pekoske ប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន ក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក (រូបថត៖ Pham Kien/TTXVN)

នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយលោក David Pekoske ប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន ក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានស្នើឲ្យភាគីទាំងពីរ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយនាយទាហានសន្តិសុខផ្លូវអាកាស; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់   និងចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រឆាំងភេរវកម្មតាមអាកាស; បង្កើតយន្តការសម្រាប់ផ្លាស់ប្តូរ និងដោះស្រាយព័ត៌មានអំពីសញ្ញាសង្ស័យ និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។  បង្កើនការគាំទ្រសម្រាប់សកម្មភាពបណ្តុះបណ្តាល រៀបចំក្រុមអង្កេត និងស្រាវជ្រាវស្ថានភាពជាក់ស្តែងនៅតាមប្រទេសនីមួយៗ។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី លោក Luong Tam Quang បានស្នើឱ្យស្ថាប័នសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាប្រចាំជាមួយអង្គភាពនៃក្រសួងនគរបាលវៀតណាម អំពីដំណើរការត្រួតពិនិត្យលើមនុស្ស យានជំនិះ អ្នកដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស; វិធានការគ្រប់គ្រងការរំលោភលើសេវាអាកាសចរណ៍ ដើម្បីរត់ពន្ធ និងដឹកជញ្ជូនគ្រឿងញៀន អាវុធ និងគ្រឿងផ្ទុះ ព្រមទាំងវិធីសាស្រ្តដើម្បីធានាសន្តិសុខ សុវត្ថិភាព នៃប្រព័ន្ធបណ្តាញ និងនីតិវិធីសម្រាប់ការឆ្លើយតប និងជំនះឧប្បត្តិហេតុសុវត្ថិភាពបណ្តាញ។

រីឯខ្លួនវិញ លោក David Pekoske បានអះអាងថា នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការពិសេសរវាងក្រសួងនគរបាលវៀតណាម និងដៃគូអាមេរិក និយាយដោយឡែកឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ