វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម

(VOVWORLD) - ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងទៅ ក្នុងវិស័យស្វែងរកយោធិនដែលបានបាត់ខ្លួន ជំនះ ពុះពារលើផលវិបាកដែលបណ្តាលមកពីគ្រាប់បែកមីន ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការបោសសំអាតជាតិពុលឌីអុកស៊ីត រួមចំណែកក្នុងការការសម្អាតតំបន់ដីដែលត្រូវបានបំពុល និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានផងដែរ។

នាព្រឹកថ្ងៃទី ៨ ខែមេសា នៅទីស្នាក់ការនៃស្នងការកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានស្ថាប័នអចិន្ត្រីយ៍នៃគណកម្មការជាតិ ជំនះពុះពារលើផលវិបាកបណ្តាលមកពីគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសម័យសង្គ្រាមនៅវៀតណាម (ឬហៅកាត់ថា គណៈកម្មាធិការបញ្ជាដឹកនាំ ៧០) បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Daniel J. Krintenbrink ដែលអញ្ជើញមកជំរាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្មកាទូតរបស់ខ្លួននៅវៀតណាម។

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងទៅ ក្នុងវិស័យស្វែងរកយោធិនដែលបានបាត់ខ្លួន ជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីគ្រាប់បែកមីន ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការបោសសំអាតជាតិពុលឌីអុកស៊ីត រួមចំណែកក្នុងការការសម្អាតតំបន់ដីដែលត្រូវបានបំពុល និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានផងដែរ។ តាមរយៈនេះ រួមចំណែកដល់ការផ្សះផ្សាររបួសដែលបង្កឡើងដោយសារសង្គ្រាម» ព្រមទាំទបង្កើតកម្លាំងចលករក្នុងការអនុវត្ត    វិស័យ សហប្រតិបត្តិការផ្សេងៗទៀតនៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Daniel J. Krintenbrink បានអះអាងថាលោកនឹងប្តេជ្ញាចិត្តបន្តជួយវៀតណាមក្នុងការជំនះពុះពារលើផលវិបាកបណ្តាល មកពីសង្គ្រាម។ ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានប្រគល់ជូនដល់ វៀតណាមនូវឯកសាររបស់រដ្ឋសភាអាមេរិកស្តីពីការកត់សម្គាល់ និងវាយតម្លៃជាវិជ្ជមានលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមហើយខ្លឹមសារនេះក៏ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក និងតម្កល់រក្សាទុកនៅរដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ