វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសកលលោក អនុវត្តន៍គំនិតផ្តួចផ្តើមរួមគ្នានៅអង្គការសហប្រជាជាតិ

(VOVWORLD) - នេះគឺជាសកម្មភាពដើម្បីអនុវត្តន៍ជាក់ស្ដែងនូវសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅវៀតណាមកាលពីខែកញ្ញាកន្លងទៅ។
វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសកលលោក អនុវត្តន៍គំនិតផ្តួចផ្តើមរួមគ្នានៅអង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិក សមាជិកគណៈរដ្ឋមន្ត្រី លោកស្រី Linda Thomas Greenfield (រូបថត៖ VNA)

នាថ្ងៃទី៥ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិក សមាជិកគណៈរដ្ឋមន្ត្រី លោកស្រី Linda Thomas Greenfield ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្ថានបេសកម្មទាំងពីរលើបញ្ហាសកលដែលមានការយកចិត្តទុកដាក់ដូចគ្នាតាមវេទិកាពហុភាគី ក្នុងនោះមានអង្គការសហប្រជាជាតិផងដែរ។

នេះគឺជាសកម្មភាពដើម្បីអនុវត្តន៍ជាក់ស្ដែងនូវសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅវៀតណាមកាលពីខែកញ្ញាកន្លងទៅ។ ភាគីទាំងពីរបានឯកភាពគ្នានឹងបន្តពិគ្រោះយោបល់ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងនោះមានការអនុវត្តគំនិតផ្តួចផ្តើមរួមគ្នារវាងស្ថានបេសកម្មទាំងពីរតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម រួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីកាន់តែពង្រឹង និងពង្រីកជាក់ស្ដែង សមស្របនឹងទំនាក់ទំនងថ្មីនៃទំនាក់ទំនងវៀតណាម -សហរដ្ឋអាមេរិក រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ