វៀតណាម និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការនវានុវត្តន៍
(VOVWORLD) - ក្នុងអំឡុងថ្ងៃទី ២២ និង ២៣ ខែមិថុនា (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក Nguyen Chi Dung បានទៅធ្វើទស្សនកិច្ចនិងធ្វើការនៅសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រី Nguyen Chi Dung ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ARM (រូបថត៖ MPI/Vietnam+) |
នាថ្ងៃទី ២២ មិថុនា នៅទីក្រុង San Francisco ថ្លែងមតិក្នុងជំនួបធ្វើការជាមួយបណ្តាញច្នៃប្រឌិតវៀតណាមនៅ Silicon Valley រដ្ឋមន្ត្រី Nguyen Chi Dung បានស្នើឱ្យសមាជិកបណ្តាញលើកកម្ពស់ទំនាក់ទំនងជាមួយអ្នកជំនាញឈានមុខគេជុំវិញពិភពលោក វិទ្យាស្ថាន/សាលារៀន អង្គភាព អង្គការ ... មានធនធានសមស្របដែលអាចជួយវៀតណាមក្នុងការអភិវឌ្ឍស្សាហកម្ម semiconductor បញ្ញាសិប្បនិមិត្ត (AI) និងនវានុវត្តន៍។
រដ្ឋមន្ត្រី លោក Nguyen Chi Dung ជួបធ្វើការជាមួយលោក Kareen Ghanem នាយកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយវិស័យសាធារណៈ សាជីវកម្ម Google (រូបថត៖ MPI/Vietnam+) |
ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ មិថុនា ជាមួយក្រុមហ៊ុនមួយចំនួនដូចជា៖ ARM, Marvell នៅ Slicon Valley, Google Group លោករដ្ឋមន្ត្រី Nguyen Chi Dung សង្ឃឹមថា ក្រុមហ៊ុននឹងស្រាវជ្រាវ ហើយឆាប់មានផែនការវិនិយោគនៅវៀតណាម; សហការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។ លើសពីនេះ បើកការិយាល័យតំណាង និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលជាតិច្នៃប្រឌិត (NIC Hoa Lac)។
លោករដ្ឋមន្ត្រី Nguyen Chi Dung ក៏បានស្នើឱ្យ Google បន្តលើកកំពស់ទំនាក់ទំនងរវាងក្រសួងផែនការ និងវិនិយោគ និង Google ឡើងដល់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការជំរុញគម្រោង វិនិយោគបច្ចេកវិទ្យាខ្ពស់នៅវៀតណាម និងកិច្ចសហប្រតិបត្តិការជាមួយ NIC៕