វៀតណាម និងហុងគ្រីនៅតែមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - នាថ្ងៃទី ២៧ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអញ្ជើញជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ អំពីបញ្ហាជាច្រើនក្នុងទំនាក់ទំនងវៀតណាម - ហុងគ្រី ដែលសសរស្តម្ភដ៏សំខាន់មួយគឺកិច្ចសហប្រតិបត្តិការសភា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅយន្តការអន្តរជាតិ និងតំបន់។
វៀតណាម និងហុងគ្រីនៅតែមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអញ្ជើញជួបពិភាក្សាការងារ

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលបានបន្តបោះជំហានអភិវឌ្ឍន៍ថ្មី បើទោះបីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះរដ្ឋសភា និងរដ្ឋាភិបាលហុងគ្រី ដែលបានគាំទ្រយ៉ាងសកម្មលើការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ជាពិសេស ហុងគ្រីគឺជាប្រទេសសមាជិក EU ដើមដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ជួយសម្រួលសហគ្រាសនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ ហើយវៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងហុងគ្រី ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងក្នុងតំបន់។

ប្រធានរដ្ឋសភាទាំងពីររូបបានសម្ដែងការពេញចិត្តដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយអាចក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងសភារវាងរដ្ឋសភាវៀតណាម ជាមួយសភាបណ្ដាប្រទេសអឺរ៉ុប។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរូបបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរសម្រាប់ដំណាក់កាលជាបន្ត ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មី ស៊ីជម្រៅ សមស្របនឹងបរិបទ និងស្ថានការណ៍ថ្មី។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចពិភាក្សាការងារប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែមានតម្លៃអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងនាំមកនូវតម្លៃ និងសមិទ្ធិផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ចំពោះហុងគ្រី វៀតណាមគឺជាប្រទេស និងជាដៃគូដ៏សំខាន់ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការពង្រឹងទំនាក់ទំនងនេះ មិនត្រឹមតែផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើភាពស្រដៀងគ្នាខាងនយោបាយ និងទស្សនៈរវាងប្រទេសទាំងពីរទៀតផង”។

វៀតណាម និងហុងគ្រីនៅតែមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងចង់បន្តជំរុញ និងលើកកំពស់ទំហំ និងប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រីដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨៖ “ខ្ញុំ និងលោកប្រធានរដ្ឋសភាហុងគ្រីមានជំនួបពិភាក្សាការងារប្រកបដោយជោគជ័យ ពោលគឺមិនត្រឹមតែសម្រាប់ទំនាក់ទំនងរវាងសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងមានទិសដៅសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខទៀតផង។ ក្រៅពីការជំរុញ និងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតឲ្យកាន់តែប្រសើរឡើង រដ្ឋសភានៃប្រទេសទាំងពីបានឯកភាពគ្នាខ្ពស់នឹងបន្តជំរុញដល់រដ្ឋាភិបាល ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃ

វៀតណាម និងហុងគ្រីនៅតែមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ - ảnh 3ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដាក់កម្រងផ្កានៅទីលាន Heroes'

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការលើវិស័យការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលវៀតណាម និងហុងគ្រីនៅតែមានសក្ដានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ