វៀតណាម និងឡាវលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

(VOVWORLD) - ទាក់ទិននឹងការវិនិយោគរបស់វៀតណាមនៅឡាវ នាបច្ចុប្បន្ននេះ ទុនវិនិយោគ ចុះបញ្ជីសរុបទៅកាន់ឡាវសម្រេចបានប្រមាណ ៥,៣៤ ពាន់លានដុល្លារអាមេរិក។ វៀតណាមតែងតែស្ថិតក្នុងចំណោមប្រទេសវិនិយោគផ្ទាល់ដ៏ធំបំផុតនៅឡាវ។
វៀតណាម និងឡាវលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នាព្រឹកថ្ងៃទី ១២ មករា នៅទីក្រុងវៀងចន្ទន៍ ឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានអញ្ជើញធ្វើជាសហប្រធានសន្និសីទសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ ២០២៣។ សន្និសីទបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសំដៅលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យក្លាយទៅជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។

ទាក់ទិននឹងការវិនិយោគរបស់វៀតណាមនៅឡាវ នាបច្ចុប្បន្ននេះ ទុនវិនិយោគ ចុះបញ្ជីសរុបទៅកាន់ឡាវសម្រេចបានប្រមាណ ៥,៣៤ ពាន់លានដុល្លារអាមេរិក។ វៀតណាមតែងតែស្ថិតក្នុងចំណោមប្រទេសវិនិយោគផ្ទាល់ដ៏ធំបំផុតនៅឡាវ។

វៀតណាម និងឡាវលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ảnh 2នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យវិនិយោគិន និងសហគ្រាសវៀតណាម និងឡាវកៀរគរប្រភពកម្លាំង ជំរុញខ្លាំងការអនុវត្តគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះ លើកកំពស់ទំនួលខុសត្រូវសង្គមចំពោះសហគមន៍ បង្កើតការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព ការពារបរិស្ថាន និងអនុវត្តគោលនយោបាយសុខុមាលភាពសង្គម សម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស។

នារសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើមាតុភូមិវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ