|
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuanជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សាយសម្លេងទូរទស្សឥណ្ឌា លោក M.Venkaiah Naidu(http://vietnamnet.vn/)
|
VOV)_នាល្ងាចថ្ងៃទី ២៧ មិនា នៅឥណ្ឌា ថ្លែងមតិនៅជំនួបជាមួយរដ្ឋមន្ត្រីក្រសួង
ព័ត៌មាននិងផ្សាយសម្លេងទូរទស្សឥណ្ឌា លោក M.Venkaiah Naidu រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan បានឲ្យដឹងថា ឥណ្ឌាមានការអភិវឌ្ឍន៍
លើវិស័យសារព័ត៌មាន បោះពុម្ភផ្សាយ និង ផ្សាយសម្លេងទូរទស្សជាដើម ដូច្នេះភាគីទាំងពីរ
មានសក្ដានុភាពសហប្រតិបត្តិការច្រើនណាស់ ។ រដ្ឋមន្ត្រីលោក Naidu មានគោលបំណងថា
ឥណ្ឌា និងវៀតណាមនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ សំដៅជំរុញកិច្ចសហ
ប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរ និង ការបណ្ដុះបណ្ដាលក្នុងវិស័យ
សារព័ត៌មានដើម្បីឲ្យភាគីទាំងពីរអាចយល់ដឹងអំពីគ្នាថែមទៀត។ នាថ្ងៃដដែល
រដ្ឋមន្ត្រីលោក Truong Minh Tuan បានទៅជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀត
ណាមប្រចាំនៅឥណ្ឌា និងចូលរួមពិធីប្រារព្ធការតាំងពិព័រណ៍រូបថត និងឧទ្ទេសនាមភាព
យន្ត “រកឃើញវៀតណាម” ផងដែរ ៕