វៀតណាម និងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សាការតារដ្ឋមន្ត្រីក្រសួងមហាសាគរនិងនេសាទ ឥណ្ឌូនេស៊ីលោក Edhy Prabowo បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang ។
វៀតណាម និងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 1 ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះលោករដ្ឋមន្រ្តី Edhy Prabowo បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ដូច្នេះក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីមានបំនងចង់ជំរុញនិងនាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឡើងកម្ពស់ថ្មីមួយ លើសពីនេះលោករដ្ឋមន្រ្តី Edhy Prabowo ក៏បានឯកភាពជាមួយសំណើររបស់ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang គឺដោះស្រាយបញ្ហាអ្នកនេសាទត្រូវបានចាប់ខ្លួនក្នុងស្មារតីមនុស្សធម៌ និងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ ហើយមិនធ្វើឲ្យបញ្ហាទាំងនេះប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងស្មារតីនេះលោក Edhy Prabowo បានឲ្យដឹងថា ឥណ្ឌូនេស៊ីបានសន្យាថានឹងពិចារណា ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាមួយក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីស្ដីពីការបង្កើតបណ្តាញទូរស័ព្ទ

បន្ទាន់ប្រឆាំងនឹងការនេសាទខុសច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ