វៀតណាម - រុស្ស៊ីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងអាស៊ាន។ 
វៀតណាម - រុស្ស៊ីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Bezdetko (កណ្ដាល) និងលោក Mikhelson ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន NOVATEK  (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Bezdetko។ ចូលរួមក្នុងជំនួបនេះ មានលោក Mikhelson ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន NOVATEK របស់រុស្ស៊ី។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងចាត់ទុករុស្ស៊ីជាអាទិភាពកំពូលមួយ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជាមានបំណងពង្រឹងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឱ្យកាន់តែជិតស្និទ្ធិ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធ ភាព។

នាយករដ្ឋមន្រ្តីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតបញ្ជូនសារទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ីអំពីការបន្តផ្តល់អាទិភាពដល់ការគាំទ្រវៀតណាមអំពីវ៉ាក់សាំងការពារកូវីដ-១៩, ពន្លឿនការអនុវត្តកិច្ចសន្យាដែលបានចុះហត្ថលេខាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់វៀតណាម ,សហការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ជាពិសេសការផលិតថ្នាំព្យាបាលជំងឺកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្ ររួមទាំងថ្នាំពេទ្យផ្សេងៗទៀតសម្រាប់វៀតណាម។

វៀតណាម - រុស្ស៊ីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងអាស៊ាន។ល។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់ក៏ដូចជាការដោះស្រាយជម្លោះអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ