វៀតណាម សិង្ហបុរី ជំរុញការតភ្ជាប់ទិន្នន័យប្រជាជន

(VOVWORLD) - គណៈប្រតិភូក្រសួងនគរបាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក អនុរដ្ឋមន្រ្តី Nguyen Duy Ngoc កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី។

កាលពីថ្ងៃទី ១ ខែកុម្ភៈ អនុរដ្ឋមន្រ្តី Nguyen Huy Ngoc បានជួបសម្តែងការគួរសមជាមួយលោក Teo Chee Hean រដ្ឋមន្ត្រីជាន់ខ្ពស់ និងជារដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបន្តសង្កត់ធ្ងន់លើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ។ ក្នុងឆ្នាំនេះ ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត រួមចំណែកដល់ការបង្កើតបុព្វបទដើម្បីពង្រឹង និងដំឡើងថ្នាក់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

វៀតណាម សិង្ហបុរី ជំរុញការតភ្ជាប់ទិន្នន័យប្រជាជន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Nguyen Duy Ngoc ចូលជួបសម្តែងការគួរសមជាមួយលោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលនៃសន្តិសុខជាតិសិង្ហបុរី។ រូបថត៖ TTXVN

ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី Nguyen Duy Ngoc បានអញ្ជើញចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំរវាងក្រសួងនគរបាលវៀតណាមជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍សិង្ហបុរី។ នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីការតភ្ជាប់មូលដ្ឋានទិន្នន័យប្រជាជនរវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់កម្មវិធី VNeID របស់វៀតណាម និង SingPass របស់សិង្ហបុរី សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ; ទទួលយកស្គាល់ផ្នែគច្បាប់សម្រាប់ទិន្នន័យរវាងប្រទេសទាំងពីរ ដើម្បីប្រើប្រាស់ក្នុងវិស័យសហប្រតិបត្តិការមួយចំនួនដូចជា សុខាភិបាល អប់រំ ទេសចរណ៍ ចែករំលែកព័ត៌មានសំដៅប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋជនគ្រឿងញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ