វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយស្ថិរភាព

(VOVWORLD) -  នាថ្ងៃទី ៦ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo។

វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយស្ថិរភាព - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបថត៖ ក្រសួងការបរទេស)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរួមចំណែករក្សានូវសន្ទុះអភិវឌ្ឍន៍និងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិកឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅនិងខ្លាំងក្លាលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអបអរសាទរចំពោះការដែលភាគីទាំងសងខាងបានរៀបចំសកម្មភាពរំលឹកខួបលើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត ទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសទាំងពីររូបបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងស្ថាប័ននយោ បាយរបស់គ្នាទៅវិញទៅមក ដោយរួមចំណែកជាវិជ្ជមានដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់និងប្តេជ្ញាចិត្តចំពោះការរក្សាទំនាក់ទំនងប្រកបដោយស្ថេរភាពជាមួយវៀតណាម ក៏ដូចជាគាំទ្រវៀតណាមឱ្យមានភាពរឹងមាំឯករាជ្យនិងវិបុលភាព នឹងកាន់តែដើរតួនាទីសំខាន់ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ