វៀតណាម - ឡាវ - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌

(VOVWORLD) - នៅថ្ងៃទី ១៤ខែធ្នូ នៅក្នុងរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) តុលាការកំពូលនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា បានរៀបចំកិច្ចសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន លើកទី៥  ស្តីពីសកម្មភាពបង្ការប្រឆាំងបទល្មើស ដោះស្រាយឧក្រិដ្ឋកម្ម លើករណីរដ្ឋប្បវេណីឆ្លងដែន។ 
វៀតណាម - ឡាវ - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

ចាប់តាំងពីសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រដែនលើកដំបូងសម្រាប់ប្រទេស ទាំងបីដែលរៀបចំឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ ២០១០មក សកម្មភាពសហប្រតិបត្តិការរបស់តុលាការនៃប្រទេសទាំង បីពីថ្នាក់តុលាការកំពូលដល់ថ្នាក់ខេត្ត ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន  ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនពោរពេញទៅដោយអត្ថ ន័យ ធំធេង  ពោលគឺ ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌដល់ការដោះស្រាយករណីរដ្ឋប្បវេណី រួមចំណែកដល់ការថែរក្សាសន្តិសុខនិងស្ថេរភាពនៃប្រទេសនិមួយៗ។ ជាពិសេស មានផលប៉ះពាល់វិជ្ជមានទៅលើដំណើរការសមាហរណកម្មអន្តរជាតិនៃប្រទេសនិមួយៗផងដែរ។

នៅក្នុងសន្និសីទលើកនេះ ប្រទេសទាំងបីបន្តពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីបទពិសោធន៍ក្នុងការដោះស្រាយករណីឧក្រិដ្ឋកម្មឆ្លងដែននិងយន្តការដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ព្រមទាំង បទពិសោធន៍និងវិធីសាស្ត្រករណីរដ្ឋប្បវេណីឆ្លងកាត់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ