វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc

(VOVWORLD) - នាថ្ងៃទី ១៤ ខែសីហានៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Nam Giang គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Nam Giang (Quang Nam) និង Dak Ta Ooc (Se Kong ប្រទេសឡាវ) ។ 
វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc - ảnh 1ពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Nam Giang (Quang Nam) និង Dak Ta Ooc (Se Kong ប្រទេសឡាវ (រូបថត៖ VGP)

ការដាក់ឲ្យដំណើរការច្រកព្រំដែនទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការ ការនាំចូលនិងនាំចេញទំនិញ រវាងប្រទេសទាំងពីរ និងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍រវាងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅវៀតណាមភាគកណ្តាលជាមួយខេត្តនៅភាគកណ្តាល - ខាងត្បូងឡាវ និងតភ្ជាប់ ជាមួយតំបន់ភាគអាគ្នេយ៍របស់ថៃ។ ច្រកព្រំដែននេះក៏រួមចំណែកក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកកាន់តំបន់ ជួយអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ក៏ដូចជាលើកកម្ពស់ដំណើរការតភ្ជាប់ និងការបង្កើតសហគមន៍អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ