វៀតណាម ឡាវ និងកម្ពុជា ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្មតាមព្រំដែន

(VOVWORLD) -វេទិកាជំរុញវិនិយោគ- ពាណិជ្ជកម្ម - ទេសចរណ៍ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (JCC CLV DTA 12) បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ៩ ខែមិនា នៅខេត្ត ក្រចេះ (កម្ពុជា)។
វៀតណាម ឡាវ និងកម្ពុជា ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្មតាមព្រំដែន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)

កិច្ចប្រជុំនេះបានផ្ដោតលើការពិភាក្សា សំដៅដោះស្រាយរាល់របាំងក្នុងការជំរុញវិនិយោគ និងពាណិជ្ជកម្មសម្រាប់ខេត្តជាប់ព្រំដែនទាង ១៣ នៃប្រទេសទាំងបី។

នៅទីនេះ អង្គប្រជុំបានអះអាងថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ប៉ុន្តែនៅមានបញ្ហាមិនទាន់បានឯកភាពគ្នាជាច្រើនអំពីការត្រួតពិនិត្យ ការគ្រប់គ្រងមនុស្ស ទំនិញ និងមធ្យោបាយរវាងកងកម្លាំងមានសមត្ថិកិច្ចនៃប្រទេសទាំងបី។ តាម លោក  Vo Van Chung អនុប្រធាននាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមថា ខេត្តទាំង ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV គប្បីពិចារណាលើការលំបាក និងកំហិតពោលខាងលើ ដើម្បីបញ្ជៀសគ្រោះអាសន្នឱនភាព។

មុននេះ នាថ្ងៃទី ៩ ខែមិនា នៅក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីជំនាញ (SOM) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ JCC CLV DTA 12 នោះ អនុគណៈកម្មការតំបន់នៃខេត្តទាំង ៥ របស់វៀតណាមបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងបីណែនាំ និងផ្ដល់ថវិកាសម្រាប់ខេត្តទាំង ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អនុវត្តន៍ផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ពិចារណានិងបង្កើតច្រករបៀងជីវចំរុះនៅតំនប់នជាប់ព្រំដែនរវាងបណ្ដាប្រទេស អំពាវនាវដល់ ម្ចាស់ជំនួយជួយឧបត្ថម្ភវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺផ្លូវគមនាគមន៍នៅតាមបណ្ដាខេត្តនៃតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV  និងរៀបចំកិច្ចប្រជុំពន្លឿនវិនិយោគ ដោយអំពាវនាវដល់វិនិយោគិនកម្ពុជា និងឡាវ បោះទុនវិនិយោគចូលខេត្តចំនួន៥ របស់វៀតណាមគឺ  Binh Phuoc   Dak Nong   Dak Lak   Gia Lai និង Kon Tum ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ