វៀតណាម - អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្សារភ្ជាប់​ជាមួយ​នឹង​ការអភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរជំរុញ កិច្ចសហប្រតិបត្តិការដើម្បីស្វែងរករបៀបអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការអភិរក្ស និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។
វៀតណាម - អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្សារភ្ជាប់​ជាមួយ​នឹង​ការអភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នារសៀលថ្ងៃទី ១២ មេសា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងជំនួបជាមួយលោកស្រី Therese Coffey រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទនៃចក្រភពអង់គ្លេសដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ រដ្ឋាភិបាលអង់គ្លេសជួយឧបត្ថម្ភដល់វៀតណាមអនុវត្តន៍រាល់វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងអនុវត្តន៍ការប្តេជ្ញាចិត្តបញ្ចេញឧស្ម័នពុលមកត្រឹមសូន្យនៅឆ្នាំ ២០៥០។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរជំរុញ កិច្ចសហប្រតិបត្តិការដើម្បីស្វែងរករបៀបអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការអភិរក្ស និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមជំរុញការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គម្រោងថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនីនៅលំហសមុទ្រ ដើម្បីជំនួសឲ្យថាមពលពីរោងចក្រថាមពលដើរដោយធ្យូងថ្ម ជួយឧបត្ថម្ភបច្ចេកវិទ្យាដំណើរការប្រព័ន្ធថាមពលជាតិ នៅពេលដែលអត្រាថាមពលកកើតឡើងវិញពីខ្យល់ និងពន្លឺព្រះអាទិត្យកាន់តែខ្ពស់។

មុននេះ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទនៃចក្រភពអង់គ្លេស លោកស្រី Therese Coffey បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ស្ដីពីកិច្ចសន្យាលើវិស័យកសិកម្ម ស្បៀងអាហារ និងភេសជ្ជៈ។ ក្នុងឱកាសនេះ ចក្រភពអង់គ្លេស និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តន៍កម្មវិធីចំណុះមូលនិធិជីវចម្រុះរបស់ចក្រភពអង់គ្លេសនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ