វៀតណាម៖ អ្នកជម្ងឺម្នាក់ទៀតបានស្លាប់ដោយសារជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយនិងជម្ងឺ Covid-19

(VOVWORLD) - តាមនោះ អ្នកជម្ងឺស្រ្តី លេខ ៤២៦ អាយុ៦២ឆ្នាំ នៅទីក្រុងដាណាំង មាន ប្រវត្តិជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃអស់រយៈពេល១០ឆ្នាំមកហើយ។ 

នាព្រឹកថ្ងៃទី៤ សីហា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បានជូនដំណឹងថា មានអ្នកជម្ងឺ Covid-19 ម្នាក់ទៀត បានស្លាប់ ហើយថានាបច្ចុប្បន្ន នៅមានអ្នកជម្ងឺខ្លះៗទៀតដែលប្រឈមនឹង ហានិភ័យស្លាប់ខ្ពស់ដោយសារមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរនិងអាយុចាស់ជរា។ តាមនោះ អ្នកជម្ងឺស្រ្តី លេខ ៤២៦ អាយុ៦២ឆ្នាំ នៅទីក្រុងដាណាំង មាន ប្រវត្តិជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃអស់រយៈពេល១០ឆ្នាំមកហើយ។ អ្នកជម្ងឺ នេះបានស្លាប់នាព្រឹកថ្ងៃទី៤ សីហា ដោយសារជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ ដំណាក់កាលចុងក្រោយ សុកឆ្លងមេរោគ ខ្សោយពហុសរីរាង្គនិងជម្ងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ