វៀតណាម៖ អ្នកជម្ងឺ២នាក់បានស្លាប់ដោយសារស្ហុកឆ្លងមេរោគ (septic shock) មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជំងឺមហារីកឈាម និង Covid-19

(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា អ្នកជម្ងឺ Covid-19 ទី៤៩៩ (ស្ត្រី អាយុ៦៨ឆ្នាំ) បានស្លាប់នាព្រឹកព្រលឹមថ្ងៃទី១ សីហា នៅមន្ទីរ ពេទ្យជម្ងឺមហារីក Da Nang។ មូលហេតុគឺដោយសារជម្ងឺមហារីកឈាម ជម្ងឺរលាកសួតដ៏ធ្ងន់ធ្ងរនិងជម្ងឺ Covid-19។ នេះជាករណីស្លាប់ទី៣នៅវៀត ណាម។

មុននោះ នាយប់ថ្ងៃទី៣១ កក្កដា លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានជូន ដំណឹងអំពីករណីស្លាប់របស់អ្នកជម្ងឺ Covid-19 ទី៤៣៧ នៅវៀតណាមយ៉ាង ដូច្នេះថា៖

អ្នកជម្ងឺបុរសមានអាយុ៦១ឆ្នាំ រស់នៅទីក្រុង Da Nang។ អ្នកជម្ងឺមាន ប្រវត្តិ ខ្សោយតម្រង់នោមរ៉ាំរ៉ៃ ដែលបានព្យាបាលតាមវិធីលាងឈាមនៅ មន្ទីរពេទ្យ Da Nang ក្នុងរយៈពេលដ៏យូរអង្វែងមុនការរកឃើញឆ្លងជម្ងឺ Covid-19 កាលពីថ្ងៃទី២៧ កក្កដា កន្លងមក។ ទោះបីជាត្រូវបានបណ្ដា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Da Nang ខិតខំប្រឹងប្រែងព្យាបាលក៏ដោយ ប៉ុន្តែ អ្នកជម្ងឺរូបនេះបានស្លាប់នារសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០។ មូលហេតុ គឺដោយសារស្ហុកឆ្លងមេរោគ (septic shock) ខ្សោយសរីរាង្គ និងជម្ងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ