វៀតណាម - អាមេនីជំរុញវិស័យការទូតសភា

(VOVWORLD) -  នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាអាមេនី លោក Vahe Enfiajyan។

វៀតណាម - អាមេនីជំរុញវិស័យការទូតសភា  - ảnh 1 រូបថត៖ VTV

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីជាមួយអាមេនី និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាមេនីក្នុងការរំដោះជាតិ ការបង្រួបបង្រួមរួមទាំងការកសាងនិងអភិវឌ្ឍន៍របស់ប្រទេសជាតិបច្ចុប្បន្ននេះ។ លោកស្រី Tong Thi Phong មានបំណងចង់ពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើគ្រប់វិស័យ សេដ្ឋកិច្ច វប្បធម៌ អប់រំ បណ្តុះបណ្តាល និងទេសចរណ៍។

លើសពីនេះទៅទៀត ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគណៈកម្មាធិការជាន់ខ្ពស់នៃរដ្ឋសភា ក៏ដូចជាបណ្តាញរបស់បក្ស រដ្ឋាភិបាលនិងតំបន់នានា បង្កើនការផ្លាស់ប្តូរប្រជាជននិងអាជីវកម្មដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក៏ដូចជាផ្លាស់ប្តូរគោលគំនិតនិងបទពិសោធន៍តាក់តែងច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ