វៀតណាម - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍

(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានរៀបចំសិក្ខាសាលាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃព្រលានយន្តហោះនៅវៀតណាមដោយមានការចូលរួមរបស់តំណាងជាង ៨០ នាក់ និងតំណាងវិស័យឯកជននិងរដ្ឋមកពីប្រទេសទាំងពីរ សំដៅឆ្ពោះទៅស្វែងរកឱកាសនិងវិស័យសហប្រតិបត្តិការដែលមានសក្តានុភាព ខណៈដែលភាគីទាំង ២ ត្រៀមបើកជើងហោះហើរត្រង់ផងដែរ។
វៀតណាម - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ - ảnh 1 សិក្ខាសាលាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃព្រលានយន្តហោះនៅវៀតណាម

នៅក្នុងសិក្ខាសាលានេះ តំណាងក្រុមហ៊ុន ស្ថាប័នគ្រប់គ្រងផ្នែកអាកាសចរណ៍ ដឹកជញ្ជូន និងសន្តិសុខ ពាណិជ្ជកម្មនៃប្រទេសអាមេរិកនិងវៀតណាមបានចែករំលែកនូបវបទពិសោធន៍ជាក់ស្តែងល្អបំផុតក្នុងវិស័យអាកាសចរណ៍ ដើម្បីបង្កើនទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម ព្រមទាំងកំណត់តម្រង់ទិសនៃកិច្ចសហការជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះសំខាន់ៗ ក៏ដូចជាផែនការអភិវឌ្ឍន៍ព្រលានយន្តហោះរបស់វៀតណាមផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ ក្រុមឧស្សាហកម្មអាកាសចរណ៍      វៀតណាម - អាមេរិកក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋ - ឯកជននៅវៀតណាម ដើម្បីធ្វើទំនើបកម្មនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ជាតិ ព្រមទាំងជួយរៀបចំការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ

ប្រតិកម្មទៅវិញ

ផ្សេងៗ