វៀតណាម - អូស្ត្រាលី បើកកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិលើកទី ៧

(VOVWORLD) - ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្រ្ត ដំណាក់កាល ២០២០-២០២៣ និងបន្តរួមសហការយ៉ាងជិតស្និទ្ធនៅក្នុងបណ្តាវេទិកាពហុភាគី ក្នុងនោះ ផ្តល់អាទិភាពចំពោះអង្គការសហប្រជាជាតិនិងយន្តការដែលដឹកនាំដោយអាស៊ាន។ 
វៀតណាម - អូស្ត្រាលី បើកកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិលើកទី ៧ - ảnh 1 គណៈប្រតិភូវៀតណាមនិងអូស្រ្តាលីចូលរួមក្នុងកិច្ចសន្ទនាការទូត-ការពារជាតិលើកទី ៧ នៅទីក្រុងកង់បេរ៉ា (ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩) 

នាថ្ងៃទី ១០ ខែធ្នូ នៅរដ្ឋធានី Canberra (នៃប្រទេសអូស្ត្រាលី), អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung, ឧត្តមនាវីត្រីនិងជាអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមលោក Nguyen Trong Binh រួមជាមួយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី Richard Maude និងអនុរដ្ឋមន្រ្តីក្រសួងការ ពារជាតិអូស្ត្រាលីលោក Peter Tesch ធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិលើកទី ៧។

ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្រ្ត ដំណាក់កាល ២០២០-២០២៣ និងបន្តរួមសហការយ៉ាងជិតស្និទ្ធនៅក្នុងបណ្តាវេទិកាពហុភាគី ក្នុងនោះ ផ្តល់អាទិភាពចំពោះអង្គការ សហប្រជាជាតិនិងយន្តការដែលដឹកនាំដោយអាស៊ាន។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០, វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីនាំភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។

ភាគីអូស្រ្តាលីបានអះអាងពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រដល់សកម្ម ភាពមួយចំនួនដោយវៀតណាមត្រៀមរៀបចំសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និងគាំទ្រវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អាណត្តិ ២០២០-២០២១។

ទាក់ទងនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើការគោរពតាមច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ក៏ដូចជា ជៀសវាងសកម្មភាពដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានភាព រួមទាំងគាំទ្រការអនុវត្តយ៉ាងតឹងរឹងនិងពេញលេញនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការដែល អាស៊ានរួមជាមួយ ចិន នឹងឈានដល់បញ្ចប់កិច្ចចរចាយ៉ាងឆាប់ៗ ដើម្បីសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពបំផុត។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត - ការពារជាតិលើកទី ៨ នៅឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ