វៀតណាម - អាហ្វ្រិកធ្វើពិពិធកម្មបណ្ដាវិស័យសហប្រតិបត្តិការ
(VOVWORLD) - នាថ្ងៃទី ២៤ និង ២៥ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយបណ្ដាឯកអគ្គរដ្ឋទូត ភារៈធារីនៃបណ្ដាប្រទេសអាហ្វ្រិក។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu (រូបថត៖ baoquocte.vn) |
នាថ្ងៃទី ២៤ និង ២៥ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយបណ្ដាឯកអគ្គរដ្ឋទូត ភារៈធារីនៃបណ្ដាប្រទេសអាហ្វ្រិក សំដៅជូនដំណឹងអំពីគោលមាគ៌ាកិច្ចការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ក្រោយពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ទិសដៅសំខាន់ៗរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្ដប្រទេសអាហ្វ្រិក និងបណ្ដាវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការថែមទៀតនោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Quang Hieu និងបណ្ដាឯកអគ្គរដ្ឋទូត ភារៈធារីបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ នៅពេលដែលស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង។ នៅពេលខាងមុខគឺ ជំរុញខ្លាំងរាល់សកម្មភាពជួបប្រាស្រ័យទាក់ទងគ្នាតាមអនឡាញ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជាពាណិជ្ជកម្ម វិនិយោគ ទូរគមនាគមន៍ ថាមពល កសិកម្ម ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌខាងភាគត្បូង-ខាងត្បូង ជាពិសេសគឺលើវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជំងឺកូវីដ ១៩ ព្រមទាំង ត្រួតពិនិត្យឡើងវិញ និងជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សំដៅបង្កើតក្របខ័ណ្ឌគតិយុត្តិអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ៕