វៀតណាម - ឥណ្ឌាធ្វើសន្ទនាស្តីពីសន្តិសុខនាវាចរណ៍លើកទី ២

(VOVWORLD) - កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សាអំពីការវិវឌ្ឍន៍ នាពេលថ្មីៗនេះ ដែលទាក់ទងនឹងសន្តិសុខនាវាចរណ៍ និងសកម្មភាពសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
វៀតណាម - ឥណ្ឌាធ្វើសន្ទនាស្តីពីសន្តិសុខនាវាចរណ៍លើកទី ២ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ tapchitaichinh.vn)

នាថ្ងៃទី ៦ ខែមេសា វៀតណាមនិងឥណ្ឌា បានបើកកិច្ចសន្ទនាសន្តិសុខនាវាចរណ៍លើកទី ២ តាមប្រព័ន្ធវីដេអូ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថាកិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សាអំពីការវិវឌ្ឍន៍ នាពេលថ្មីៗនេះ ដែលទាក់ទងនឹងសន្តិសុខនាវាចរណ៍ និងសកម្មភាពសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាឱកាស សហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

កាលពីខែមីនាកន្លងមក វៀតណាមនិងឥណ្ឌាបានបើកកិច្ចពិគ្រោះយោបល់ទ្វេភាគីស្តីពីបញ្ហានានានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ភាគីទាំងពីរ បានឯកភាពគ្នាសហការឲ្យបានជិតស្និទ្ធលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នាខែធ្នូឆ្នាំ ២០២០ ក្នុងការសន្ទនាតាមប្រព័ន្ធវីដេអូរវាងប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសំដែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ