វៀតណាម-EU បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ


វៀតណាម-EU បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបែលហ្ស៊ីកនាថ្ងៃទី១៨កញ្ញា
​នៅ​ក្រុង Brusssels ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមាន​ជំនួប
​សន្ទនា​​ជាមួយ​អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Valdis Dombrovskis។ នៅទីនេះ
​ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា វៀតណាមកំពុងបើក​ទូលាយ​ទំនាក់
​ទំនង​កិច្ចការបរទេស​សហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ EU ជា​ដៃគូ​អាទិភាពជួរ
មុខ។ ឧបនាយករដ្ឋមន្ត្រីបាន​សម្ដែង​ការគាំទ្រ EC ចូលរួម​វេទិការ​ជាន់ខ្ពស់អាស៊ី
បូព៌ារួម​ចំណែកបង្កើនការយល់ដឹង​កិច្ច​សហប្រតិបត្តិការរវាងដំបន់​ទាំងពីរក្នុងបញ្ហា
យកចិត្ត​​ទុកដាក់ដូចគ្នា ទន្ទឹមនឹងនោះស្នើរគណៈ​កម្មាធិការអឺរ៉ុប​ទទួលស្គាល់វៀត
ណាមមាន​ខឿនសេដ្ឋកិច្ចទីផ្សារខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀត
ណាម-EU បាន​ចុះ​ហត្ថលេខា។

        រីឯលោក​ Valdis Dombrovsjkis បានឲ្យដឹងថា ភាគីទាំងពីរកំពុងសំរេចកត្តា​
បច្ចេកទេស​ដើម្បីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។ ស្ដីពីបញ្ហានៅ​
សមុទ្រ​ខាងកើត អនុប្រធាន EC បានសម្ដែងការព្រួយបារម្ភអំពីសកម្មភាព​សាងសង់​
ពូនជ្រុំកោះផ្លាស់ប្តូរ​ភាព​ដើមនៅប្រជុំកោះនៅសមុទ្រខាងកើត ទន្ទឹម​នឹង​​នោះអះអាង​
ថា រាល់ចំលោះនៅសមុទ្រខាង​កើត​ត្រូវបានដោះស្រាយដោយ​សន្តិវិធី លើមូលដ្ឋាន
​ច្បាប់​អន្តរជាតិនិងអនុសញ្ញាអង្គការ​អ.ស.បស្ដិពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ