វៀតណាម-EU ពិភាក្សាអំពីការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

វៀតណាម-EU ពិភាក្សាអំពីការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1


(VOVworld)-សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសហភាពអឺរ៉ុប (AmchamEU)ទើបនឹង
រៀបចំការពិភាក្សាអំពីដំណាក់កាលចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
-EU(EVFTA)។ ចូលរួមជំនួបពិភាក្សានេះមាន គណៈប្រតិភូរបស់វៀតណាមនិងតំ
ណាងអង្គភាពអាជីវកម្មអាមេរិកប្រចាំនៅ EU។ ក្នុងជំនួបនេះ តំណាងរបស់អាមេរិក
បានលើកឡើងរាល់ការខុសប្លេកគ្នារវាង របៀបវារៈនៃការចរចារកិច្ចព្រមព្រៀងដៃគូរ
អន្តរប៉ាស៊ីហ្វិក(TPP)ជាមួយ EVFTA ពិសេសគឺអាទិភាពរបស់រដ្ឋាភិបាលវៀតណាម
ក្នុងការចរចាររវាង TPP និង EVFTAក៏ដូចជាការលំបាកក្នុងដំណើរការចរចារកិច្ចព្រម
ព្រៀងទាំងពីរនេះ។ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក និង Luxembourg
Pham Sanh Chau បានបកស្រាយយ៉ាងសមស្របរាល់បញ្ហាដែលតំណាង អង្គភាព
អាជីវកម្មអាមេរិកនាំចេញ ព្រមទាំងជូនដំណឹងអំពីសកម្មភាពដែលវៀតណាមគ្រោង
នឹងអនុវត្តន៌ក្នុងរយៈ ពេលខាងមុខ សំដៅជួយឲ្យដំណើការចរចារ EVFTA បញ្ចប់
យ៉ាងឆាប់ៗ។ ជំនួបពិភាក្សាបានបញ្ចប់ដោយមានការឯកភាពខ្ពស់ពីបណ្តាអង្គភាព
អាជីវកម្ម ជាសមាជិក AmchamEUផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ