វៀតណាមកំណត់ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប

(VOVworld) - ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប គឺជាប្រធានបទនៃ
សិក្ខាសាលាដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី ហាណូយ។
នៅទីនេះ បណ្ដាអ្នកគ្រប់គ្រងនិងអ្នកជំនាញការខាងសេដ្ឋកិច្ច បានចាត់ទុកថា ដើម្បីវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មជាសារវ័ន្តគឺជាបញ្ហាធំ១។ក្នុង ដំណាក់កាល២០១៦-២០២០ វៀតណាមត្រូវប្រមូលផ្ដុំដោះស្រាយភារកិច្ចសំខាន់
មួយចំនួន នោះគឺ បង្កើតមូលដ្ឋានរបបនានា ប្រភពកម្លាំង ហេដ្ឋរចនាសម្ព័ន្ធ  ជ្រើស
រើសការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទំនើបមួយចំនួន ជាដើម។លោក Nguyen Duc
Kien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាមបាន ឲ្យដឹងថា៖
វៀតណាមកំណត់ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប - ảnh 1
ដើម្បីក្លាយ់ទៅជាប្រទេសឧស្សាហកម្ម១ វៀតណាមមុនបង្អស់ត្រូវដោះស្រាយល្អបញ្ហាកសិកម្ម បញ្ហាជនបទ

“ស្តង់ដាអំពីប្រទេសឧស្សាហកម្មនៅដំណាក់កាលនិមួយៗគឺខុសគ្នា ដូច្នេះហើយ
យើងត្រូវកំណត់ទ្រង់ទ្រាយសំរាប់ខឿនកសិកម្មវៀតណាមដោយមាន ៧៣%នៃ
ចំនួនប្រជាជនធ្វើកសិកម្ម។យើងត្រូវដោះស្រាយបានបញ្ហាកសិកម្ម ជនបទ ដោះស្រាយបានដំណើរការធ្វើនគរភាវូបនីយកម្ម ពេលនោះប្រទេស យើងទើប
នឹងត្រូវបានហៅថាប្រទេសឧស្សាហកម្ម”។
អ្នកវិទ្យាសាស្ត្រជាច្រើន ក៏បានចាត់ទុកថា ការផ្ទេរប្ដូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
មានសារៈ សំខាន់ណាស់ ក្នុងនោះត្រូវអភិវឌ្ឍន៍ឧស្សាហកម្ម សេវ៉ាកម្មដើម្បីជួយ
ឧបត្ថម្ភ ជំរុញវិស័យ កសិកម្មអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ