វៀតណាមកត់ត្រាករណីចម្លងវីរុសកូរ៉ូណាចំនួន១២ករណីថ្មីបន្ថែមទៀតដែលបានធ្វើចត្តាឡីស័កបន្ទាន់ពីចូលមកប្រទេស
(VOVWORLD) - ដូច្នេះហើយ គិតដល់វេលាម៉ោង១៨ថ្ងៃទី៣ មករា ឆ្នាំ២០២១ វៀតណាមបានកត់ត្រាករណីជម្ងឺ Covid-19 សរុបចំនួន១៤៩៤ករណី ដែលក្នុងនោះករណីបានជាសះស្បើយមាន១៣៣៧ករណី ហើយករណីស្លាប់មាន៣៥ករណី។
គិតពីវេលាម៉ោង១៨ថ្ងៃទី២ មករា ដល់វេលាម៉ោង១៨ថ្ងៃទី៣ មករា វៀតណាមបានកត់ត្រាករណីចម្លងវីរុស SARS-CoV-2 ចំនួន១២ករណីថ្មីបន្ថែមទៀត។ អ្នកជម្ងឺទាំងនេះសុទ្ធតែត្រូវបានធ្វើចត្តា ឡីស័កភ្លាមៗបន្ទាប់ពីចូលមកប្រទេស។
ដូច្នេះហើយ គិតដល់វេលាម៉ោង១៨ថ្ងៃទី៣ មករា ឆ្នាំ២០២១ វៀតណាមបានកត់ត្រាករណីជម្ងឺ Covid-19 សរុបចំនួន១៤៩៤ករណី ដែលក្នុងនោះករណីបានជាសះស្បើយមាន១៣៣៧ករណី ហើយករណីស្លាប់មាន៣៥ករណី។
ពាក់ព័ន្ធដល់ករណីអ្នកជម្ងឺលេខ ១៤៣៥ ត្រូវឆ្លងវីរុស SARS-CoV-2 ទម្រង់ថ្មី ដែលកំពុងសម្រាកព្យាបាលនៅខេត្តTra Vinh នោះ នាបច្ចុប្បន្ន អ្នកជម្ងឺរូបនេះមានសុខភាពធម្មតា ហើយមិនទាន់រកឃើញអាការៈខុសប្រក្រតីនៅឡើយ៕