វៀតណាមកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន២ករណីនៅខេត្ត Hai Duong

(VOVWORLD) -  វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ក្នុងស្រុកសរុបចំនួន១៥០៤ករណី ដែលក្នុងនោះ ករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មករា មក មាន៨១១ករណី។

គិតពីវេលាម៉ោង១៨ថ្ងៃទី២៣ កុម្ភៈ ដល់វេលាម៉ោង៦ថ្ងៃទី២៤ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លង Covid-19 នៅខេត្ត Hai Duong ចំនួន២ករណីទៀត ដែលជាករណី F1 ជាប់ពាក់ព័ន្ធដល់ការផ្ទុះជម្ងឺរាតត្បាតនៅក្រុមហ៊ុន Poyun។ ដូច្នេះហើយ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ក្នុងស្រុកសរុបចំនួន១៥០៤ករណី ដែលក្នុងនោះ ករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មករា មក មាន៨១១ករណី។

នាព្រឹកថ្ងៃដដែល មានអ្នកជម្ងឺចំនួន៤៣នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ដែលនាំចំនួនអ្នកជម្ងឺ Covid-19 ត្រូវបានព្យាបាលជាសះស្បើយឡើងដល់ ១៧៦០ នាក់ ខណៈដែលករណីស្លាប់ មាន៣៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ