វៀតណាមកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន៦ករណីបន្ថែមទៀត

(VOVWORLD) - គិតរហូតមកទល់ពេលនេះ ចំនួនករណីឆ្លង Covid-19 សរុបនៅវៀតណាមមាន ២៣៦៨ នាក់ ក្នុងនោះ ករណីឆ្លងក្នុងស្រុក មាន ១៤៦៩នាក់។

ក្នុងថ្ងៃទី២០ កុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន៦ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណី F1 នៅខេត្ត Hai Duong កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ គិតរហូតមកទល់ពេលនេះ ចំនួនករណីឆ្លង Covid-19 សរុបនៅវៀតណាមមាន ២៣៦៨ នាក់ ក្នុងនោះ ករណីឆ្លងក្នុងស្រុក មាន ១៤៦៩នាក់។

ពាក់ព័ន្ធដល់ការងារព្យាបាល រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលកំពុងធ្វើការយ៉ាងសម្មជាមួយបណ្ដាដៃគូដើម្បីនាំចូលវ៉ាក់សាំងការពារ Covid-19 មកវៀតណាមយ៉ាងឆាប់បំផុតក្នុងគោលដៅបម្រើប្រជាជន ព្រមទាំងជំរុញខ្លាំងនូវការងារស្រាវជ្រាវផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ