វៀតណាមកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន៧ករណីបន្ថែមទៀត
(VOVWORLD) - ដូច្នេះហើយ នាបច្ចុប្បន្ន វៀតណាម មានអ្នកជម្ងឺ Covid-19 សរុបចំនួន៩៨៣នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៤៦៧នាក់និងអ្នកស្លាប់មាន២៤នាក់។
នាព្រឹកថ្ងៃទី១៨ សីហា ក្រសួងសុខាភិបាលបានជូនដំណឹងថា វៀត ណាមមានអ្នកឆ្លង Covid-19 ថ្មីចំនួន៧នាក់បន្ថែមទៀត ក្នុងនោះ៦នាក់នៅ ខេត្តក្វាងណាម ហាយយឿង និងទីក្រុងហាណូយ ហើយមួយនាក់ត្រូវបាន ធ្វើចត្តាឡីស័កបន្ទាប់ពីចូលប្រទេស។ ដូច្នេះហើយ នាបច្ចុប្បន្ន វៀតណាម មានអ្នកជម្ងឺ Covid-19 សរុបចំនួន៩៨៣នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៤៦៧នាក់និងអ្នកស្លាប់មាន២៤នាក់៕