វៀតណាមកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង១៦ពាន់នាក់ អ្នកជម្ងឺបានជាសះស្បើយជិត១១ពាន់នាក់

(VOVWORLD) - ចំនួនអ្នកជម្ងឺបានជាសះស្បើយមាន១០.៧៩៩នាក់ ខណៈដែលករណីស្លាប់មាន២១៥នាក់។

គិតចាប់តាំងពីម៉ោង១៨ថ្ងៃទី១៨ដល់ម៉ោង១៨ថ្ងៃទី១៩ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ- ១៩ថ្មីក្នុងប្រទេសចំនួន១៦.០៩៣នាក់នៅតាមខេត្ត ក្រុងចំនួន៦០ (ករណីឆ្លងក្នុងសហគមន៍ចំនួន១០.៥៤២នាក់)។ ចំនួនអ្នកជម្ងឺបានជាសះស្បើយមាន១០.៧៩៩នាក់ ខណៈដែលករណីស្លាប់មាន២១៥នាក់។ ចំនួនករណីស្លាប់ដោយកូវីដ-១៩សរុបនៅវៀតណាម គិតត្រឹមពេលនេះ មាន២៩.៥៦៦នាក់ ស្មើនឹង២%នៃចំនួនករណីឆ្លងជម្ងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ