វៀតណាមកត់ត្រាករណីវិជ្ជមានថ្មីៗចំពោះវីរុស SARS-CoV-2

(VOVWORLD) - នាថ្ងៃដដែល វៀតណាមបានកត់ត្រាករណីស្លាប់ចំនួន២ករណីបន្ថែមទៀត នោះគឺអ្នកជម្ងឺទី៤៧៥ (អាយុ៨៦ឆ្នាំ នៅទីក្រុងដាណាំង) និងអ្នកជម្ងឺទី៥២៤ (អាយុ៨៣ឆ្នាំ នៅខេត្ត Quang Nam)។ 

គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា គិតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី២ សីហា វៀតណាមមានករណីឆ្លងថ្មីចំនួន៣២ករណី ក្នុងនោះមាន៤ករណីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចូលវៀតណាម។ ករណីឆ្លងផ្សេងៗទៀតត្រូវបានកត់ត្រានៅតំបន់ជាច្រើនដូចជា ទីក្រុងដាណាំង ទីក្រុងហូជីមិញ ខេត្ត Quang Ngai ខេត្ត Quang Nam និងខេត្ត Thai Binh។

នាថ្ងៃដដែល វៀតណាមបានកត់ត្រាករណីស្លាប់ចំនួន២ករណីបន្ថែមទៀត នោះគឺអ្នកជម្ងឺទី៤៧៥ (អាយុ៨៦ឆ្នាំ នៅទីក្រុងដាណាំង) និងអ្នកជម្ងឺទី៥២៤ (អាយុ៨៣ឆ្នាំ នៅខេត្ត Quang Nam)។ អ្នកជម្ងឺទាំងពីរនាក់នេះបានស្លាប់ដោយសារជម្ងឺប្រចាំកាយដ៏ធ្ងន់ធ្ងរនិងជម្ងឺ Covid-19។

ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 សរុបចំនួន៥៩០ករណី ក្នុងនោះមាន១៤៤ករណីថ្មីពាក់ព័ន្ធដល់ទីក្រុងដាណាំងចាប់ពីថ្ងៃទី២៥ កក្កដាមក។ មានអ្នកជម្ងឺចំនួន៣៧៣/៥៩០នាក់ត្រូវបានប្រកាសជាសះស្បើយនិងអ្នកស្លាប់ចំនួន៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ