វៀតណាមកត់ត្រាបន្ថែមករណីឆ្លងជំងឺCovid-19ចំនួន២

(VOVWORLD) - នាយប់ថ្ងៃទី២៣មីនា ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹង អំពីករណីថ្មីឆ្លងជំងឺ Covid-19 ចំនួន២ទៀត បង្កើនចំនួនអ្នកជំងឺសរុបនៅវៀត ណាមឡើងដល់ទៅ១២៣នាក់។ 

ករណីឆ្លង Covid-19 ទី១២២នៅវៀត ណាមជាស្ត្រីជនជាតិវៀតណាមម្នាក់ អាយុ២៤ឆ្នាំ នៅខេត្ត Ha Tinh។ អ្នកជំងឺជាបុគ្គលិកនៃហាងស្រាមួយកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ ហើយ វិលត្រឡប់មកវៀតណាមវិញនាថ្ងៃទី២០មីនា។ នាបច្ចុប្បន្ន អ្នកជំងឺកំពុងត្រូវ បានសម្រាកព្យាបាលនៅទីក្រុងដាណាំង។

        ករណីទី១២៣ជាស្ត្រីជនជាតិវៀតណាមម្នាក អាយុ១៧ឆ្នាំ នៅខេត្ត Ben Tre។ អ្នកជំងឺរស់នៅ Sarawar ប្រទេសម៉ាឡេស៊ី ហើយវិលត្រឡប់ មកវៀតណាមនាថ្ងៃទី១៧មីនា។ នាបច្ចុប្បន្ន អ្នកជំងឺកំពុងត្រូវបានសម្រាក ព្យាបាលដោយដាច់ដោយឡែកនៅខេត្ត Ben Tre។

        ដូច្នេះហើយ គិតដល់យប់ថ្ងៃទី២៣មីនា វៀតណាមបានកត់ត្រាករណី ឆ្លង Covid-19 ចំនួន១២៣នាក់ ក្នុងនោះ១៧នាក់ត្រូវបានព្យាបាលជាសះ ស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ