វៀតណាមកត់ត្រាមនុស្សឆ្លងជំងឺកូវីដ១៩ចំនួន ៣ នាក់ថែមទៀតនៅខេត្ត Quang Tri និង Thanh Hoa
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែសីហា វៀតណាមបានកត់ត្រាថាមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ ករណីថែមទៀត។
ក្រសួងសុខាភិបាលវៀតណាមទើបតែបានជូនដំណឹងថារហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៧ ខែសីហា វៀតណាមបានកត់ត្រាថាមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ ករណីថែមទៀត។ ក្នុងនោះមានមនុស្សឆ្លងជំងឺចំនួន ២ នាក់នៅខេត្ត Quang Tri និងមានមនុស្សម្នាក់ទៀតនៅខេត្ត Thanh Hoa។
គិតត្រឹមដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៧ ខែសីហា នៅប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ សរុប ៧៥០ ករណី ដែលក្នុងនោះ មានករណីឆ្លងជំងឺដែលចូលមកវៀតណាមពីបរទេសចំនួន ៣១២ ករណី ត្រូវបានដាក់នៅដាច់ដោយឡែក ភ្លាមៗផងដែរ។ ករណីឆ្លងជំងឺថ្មីដែលទាក់ទងនឹងទីក្រុង Da Nang គិតចាប់ពីថ្ងៃទី ២៥ ខែកក្កដាដល់ពេលនេះ មានចំនួន ២៩៨ ករណី៕