វៀតណាមកត់សញ្ញាសម្គាល់ក្នុងសម័យប្រជុំលើកទី ៥៥ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(VOVWORLD) - សម័យប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបិទបញ្ចប់នាថ្ងៃទី ៥ មេសា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son (រូបថត៖ VNA) |
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥។ គណៈប្រតិភូវៀតណាមបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាច្រើនអំពីការធានាសិទ្ធិជាក់លាក់ដូចជា៖ សិទ្ធិបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាព; សិទ្ធិស្បៀងអាហារ; សិទ្ធិវប្បធម៌; សិទ្ធិរបស់ជនពិការ; សិទ្ធិកុមារ ព្រមទាំង សហការឧបត្ថម្ភគំនិតផ្តួចផ្តើមមួយចំនួនក្នុងស្មារតីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយវៀតណាមបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចិត្ត និងសេចក្ដីសម្រេចចិត្តចំនួន ២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្នុងសុន្ទរកថានានា គណៈប្រតិភូវៀតណាមបានលើកកម្ពស់គោលនយោបាយឥតងាករេ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងអះអាងថា វៀតណាមប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍ប្រជាជន។ វៀតញាមបាន សង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយវិសមភាព និងការពារជនងាយរងគ្រោះ។ វៀតណាមអំពាវនាវឱ្យដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុនិងការការពារសិទ្ធិមនុស្សក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាជាមួយប្រទេសនានា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សំដៅជំរុញ និងការពារសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូបផងដែរ៕