វៀតណាមកោតសរសើរការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងឆ្នាំនេះ
(VOVWORLD) - នៅក្នុងពិធីនេះ លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានផ្ដល់ព័ត៌មានទូទៅអំពីគោលជំហរ គោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ស្ថានភាពប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសនៅ វៀតណាមនាបច្ចុប្បន្ន និងទិសដៅជាអាទិភាពរបស់វៀតណាមនាពេលខាងមុខ។
លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមថ្លែងនៅព្រឹតិ្តការណ៍។ (រូបថត៖ qdnd.vn) |
នារសៀលថ្ងៃទី ២៦ ខែធ្នូ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំ ព្រឹត្តិការណ៍ចែករំលែកព័ត៌មាន និងកោតសរសើរការរួមចំណែករបស់អង្គការក្រៅរដ្ឋា ភិបាលបរទេស (NGOs) សម្រាប់វៀតណាមក្នុងឆ្នាំនេះ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានអង្គការក្រៅរដ្ឋាភិបាលបរទេស ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេស និងសហគ្រាសបរទេសមួយចំនួន។
នៅក្នុងពិធីនេះ លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានផ្ដល់ព័ត៌មានទូទៅអំពីគោលជំហរ គោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ស្ថានភាពប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសនៅ វៀតណាមនាបច្ចុប្បន្ន និងទិសដៅជាអាទិភាពរបស់វៀតណាមនាពេលខាងមុខ។ តាម នោះជួយអង្គការក្រៅរដ្ឋាភិបាលបរទេស និងសហគ្រាស ដៃគូបរទេសនានាមានព័ត៌ មានបន្ថែមទៀតដើម្បីអាចកសាងគោលនយោបាយឧបត្ថម្ភស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម។ ក្នុងឱកាសនេះ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក៏បានលើកតម្កើង អង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួនដែលមានការរួមចំណែកពិសេសដល់វៀតណាមក្នុងឆ្នាំនេះ៕