វៀតណាមកោតសរសើរចំពោះតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី

(VOVWORLD) - នាថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានអញ្ជើញចូលរួមកិច្ចសន្ទនា Raisina លើកទី ៩ ដែលប្រព្រឹត្ត ទៅនៅទីក្រុងញូវ ដេលី ប្រទេសឥណ្ឌា។
ដោយប្រធានបទ "ជម្លោះ ការប្រកួតប្រជែង កិច្ចសហប្រតិបត្តិការ ការស្ថាបនា" សន្និសីទឆ្នាំនេះមានការចូលរួមពីប្រតិភូចំនួន ២៥០០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញ ជាច្រើនមកពីប្រទេសជាង ១០០។
វៀតណាមកោតសរសើរចំពោះតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី - ảnh 1លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងនៅកិច្ចសន្ទនា Raisina ឆ្នាំ២០២៤។ (រូបថត៖ ក្រសួងការបរទេស)
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានកំណត់ពីបញ្ហាប្រឈមចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព និងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ហើយលើក ឡើងសារថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមិនត្រឹមតែជាកន្លែងប្រកួតប្រជែងយុទ្ធ សាស្ត្ររវាងប្រទេសធំៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់បណ្ដាប្រទេសខិតខំប្រឹង ប្រែងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាព ហើយរួមដៃគ្នាឆ្លើយ តបទៅនឹងបញ្ហាប្រឈមរួមទៀតផង។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្យារួមគ្នាកសាងសារនោះ តាមរយៈ ការបង្កើតបណ្តាញសហគមន៍ប្រកបដោយភាពធន់ និងគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនោះ កោតសរសើរចំពោះតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី កិច្ចសន្ទនាប្រកប ដោយលក្ខណៈស្ថាបនា និងវិបុលភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ។
កិច្ចសន្ទនា Raisina គឺជាសន្និសីទប្រចាំឆ្នាំដែលរៀបចំដោយមូលនិធិស្រាវជ្រាវ របស់អ្នកសង្កេតការណ៍ (ORF) ចាប់តាំងពីឆ្នាំ ២០១៦ មក។ នេះគឺជាវេទិកាពហុភាគី ដ៏មានកិត្យានុភាពឈានមុខគេរបស់ប្រទេសឥណ្ឌា ដែលប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នក ជំនាញ អ្នកប្រាជ្ញ និងអ្នកគ្រប់គ្រងនានាដើម្បីពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ